កិច្ចប្រជុំ Wrap-up meeting Print
Written by Administrator   
Thursday, 22 January 2015 04:25

ភ្នំពេញ៖ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៥ វេលាម៉ោង ០៩.០០នាទីព្រឹក នៅសាលប្រជុំ B នៃទីស្តីការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តមបណ្ឌិត ពេជ សោភ័ន រដ្ឋលេខាធិការ និងជា នាយកគម្រោងពង្រឹងវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ STVET បានអញ្ជើញជាអធិបតី ដ៏ខ្ពង់ខ្ពស់ក្នុងការដឹកនាំកិច្ចប្រជុំ Wrap-up meeting ជាមួយលោកស្រី Karin Schelzig ប្រធាន គណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី ADB និងមានការចូលរួម​ពីតំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជំនាញការជាតិ អន្តរជាតិ ​មន្រ្តីគម្រោង និងដៃគូគម្រោងជាច្រើនរូបទៀត។ គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពិនិត្យឡើងវិញលើការផ្លាស់ប្តូរយោបល់លទ្ធផលការងារ ការឯកភាពលើខ្លឹមសារឯកសារ​ជំនួយ ស្មារតី និងចុះហត្ថលេខា។

 

Last Updated on Thursday, 22 January 2015 04:49