កិច្ចប្រជុំ Kick-off meeting បោះពុម្ព
និពន្ធ​ដោយ Administrator   
ថ្ងៃពុធ ទី14 មករា ឆ្នាំ2015 ម៉ោង00:00
ពុំ​មានការ​បកប្រែ។

ភ្នំពេញ៖ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៥ វេលាម៉ោង ០៩.០០នាទីព្រឹក នៅសាលប្រជុំ C នៃទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តមបណ្ឌិត ពេជ សោភ័ន រដ្ឋលេខាធិការ និងជានាយកគម្រោង STVET បាន ដឹកនាំកិច្ចប្រជុំ Kick-off meeting ជាមួយលោកស្រី Karin Schelzig ប្រធានប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី ADB និងមានការចូលរួម​ពី​មន្រ្តីគម្រោងជាច្រើនរូបទៀត។

របៀបវារៈនៃកិច្ចប្រជុំរួមមាន៖

- ពិនិត្យតាមដានលើសកម្មភាពដែលបានឯកភាពគ្នាក្នុងអំឡុងពេលបេសកកម្មកាលពីខែឧសភា ឆ្នាំ២០១៤
- ពិនិត្យលើដំណើរការ​នៃវឌ្ឍនភាពសម្រាប់លទ្ធផលនីមួយៗ និងកំណត់នូវបញ្ហាមុនពេលគម្រោងបញ្ចប់ក្នុង
ខែកក្កដា ឆ្នាំ២០១៥
- ពិនិត្យលើទិដ្ឋភាពទូទៅនូវការប្រគល់កិច្ចសន្យា ការចំណាយគិតត្រឹមខែធ្នូ ឆ្នាំ២០១៤ និងធ្វើការប៉ាន់ប្រមាណ
ការចំណាយរហូតដល់ចប់គម្រោង
- វាយតម្លៃការអនុវត្តកិច្ចសន្យាប្រគល់ រួមជាមួយផែនការសកម្មភាពយេនឌ័រ និងក្របខណ្ឌអភិបាលកិច្ចល្អ
- ពិភាក្សាលើរបាយការណ៍បញ្ចប់របស់គម្រោង មាតិកា តម្រូវការទិន្នន័យ និងពេលវេលាបញ្ជូនរបាយការណ៍

 

កែ​ចុងក្រោយ​នៅ ថ្ងៃអង្គារ ទី20 មករា ឆ្នាំ2015 ម៉ោង05:17